(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្ដកំពង់ឆ្នាំង នឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិក្រាំងម៉ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចាប៉ពីថ្ងទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញានេះ។

រដ្ឋបាលខេត្ដបានបញ្ជាក់ថា៖ «នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការនៃការចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីដែលស្ថិតនៅក្នុងភូមិក្រាំងម៉ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែកញ្ញា ឆ្នាំ២០២១ នៅបរិវេណសាលាបុណ្យក្រាំងម៉ ស្ថិតក្នុងភូមិក្រាំងម៉ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង»

ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលន វត្ថុចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះនឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ។

រដ្ឋបាលខេត្ដ បានបន្ដទៀតថា ម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណទាំងនោះមកប្រតល់ឱ្យ មន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិត។

ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬហ៉ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកប័ណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីបានប្រាក់របស់លោកអ្នក៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ឆ្នាំង៖