(ភ្នំពេញ)៖ គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ បានកំណត់ចំនួនឃុំ-សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺមានឃុំ-សង្កាត់ចំនួន ១,៦៥២ និងមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ១១,៦២២នាក់។ ក្នុងនោះមានដូចជា៖

*ទី១៖ ខេត្ដបន្ទាយមានេជ័យ មានឃុំ-សង្កាត់ ចំនួន៦៧ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៥៣៣នាក់
*ទី២៖ ខេត្ដបាត់ដំបង មានឃុំ-សង្កាត់ ចំនួន១០៣ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៨២៣នាក់
*ទី៣៖ ខេត្ដកំពង់ចាម មានឃុំ-សង្កាត់ ចំនួន១០៩ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៨១៧នាក់
*ទី៤៖ ខេត្ដកំពង់ឆ្នាំង មានឃុំ-សង្កាត់ ចំនួន៧១ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៤២៧នាក់
*ទី៥៖ ខេត្ដកំពង់ស្ពឺ មានឃុំ-សង្កាត់ ចំនួន៨៨ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៦១៦នាក់
*ទី៦៖ ខេត្ដកំពង់ធំ មានឃុំ-សង្កាត់ ចំនួន៨១ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៥៨៥នាក់
*ទី៧៖ ខេត្ដកំពត មានឃុំ-សង្កាត់ ចំនួន៩៣ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៥៦១នាក់
*ទី៨៖ ខេត្ដកណ្ដាល មានឃុំ-សង្កាត់ ចំនួន១២៧ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៩១៥នាក់
*ទី៩៖ ខេត្ដកោះកុង មានឃុំ-សង្កាត់ ចំនួន២៩ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន១៦៧នាក់
*ទី១០៖ ខេត្ដក្រចេះ មានឃុំ-សង្កាត់ ចំនួន៤៨ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៣០០នាក់
*ទី១១៖ ខេត្ដមណ្ឌលគិរី មានឃុំ-សង្កាត់ ចំនួន២១ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន១០៧នាក់
*ទី១២៖ ភ្នំពេញ មានឃុំ-សង្កាត់ ចំនួន១០៥ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៨៩៩នាក់
*ទី១៣៖ ខេត្ដព្រះវិហារ មានឃុំ-សង្កាត់ ចំនួន៥១ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៣៣៣នាក់
*ទី១៤៖ ខេត្ដព្រៃវែង មានឃុំ-សង្កាត់ ចំនួន១១៦ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៨៩២នាក់
*ទី១៥៖ ខេត្ដពោធិ៍សាត់ មានឃុំ-សង្កាត់ ចំនួន៤៩ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៣៤១នាក់
*ទី១៦៖ ខេត្ដរតនគិរី មានឃុំ-សង្កាត់ ចំនួន៥០ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន២៦០នាក់
*ទី១៧៖ ខេត្ដសៀមរាប មានឃុំ-សង្កាត់ ចំនួន១០០ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ៦៦៨នាក់
*ទី១៨៖ ខេត្ដព្រះសីហនុ មានឃុំ-សង្កាត់ ចំនួន២៩ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១៧៧នាក់
*ទី១៩៖ ខេត្ដស្ទឹងត្រែង មានឃុំ-សង្កាត់ ចំនួន៣៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន១៧៦នាក់
*ទី២០៖ ខេត្ដស្វាយរៀង មានឃុំ-សង្កាត់ ចំនួន៨០ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៥១៨នាក់
*ទី២១៖ ខេត្ដតាកែវ មានឃុំ-សង្កាត់ ចំនួន១០០ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៧៣៦នាក់
*ទី២២៖ ខេត្ដកែប មានឃុំ-សង្កាត់ ចំនួន៥ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៣១នាក់
*ទី២៣៖ ខេត្ដប៉ៃលិន មានឃុំ-សង្កាត់ ចំនួន៨ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៥២នាក់
*ទី២៤៖ ខេត្ដឧត្ដរមានជ័យ មានឃុំ-សង្កាត់ ចំនួន២៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន១៥២នាក់
*និងទី២៥៖ ខេត្ដត្បូងឃ្មុំ មានឃុំ-សង្កាត់ ចំនួន៦៤ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន៥៣៦នាក់៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប៖