(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដែលមានរយៈពេល៤៦ថ្ងៃមកនេះ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ បានបង្ក្រាបសកម្មភាពល្មើសវិធានការរដ្ឋបាលសរុប ២១,៤៦៨ករណី ដែលមានមនុស្ស ៤៣,៣៩៣នាក់ និងយានយន្ត ១៨.០៤៨ គ្រឿង (រថយន្ត ៦,៧៨០គ្រឿង ម៉ូតូ ១១,២៦៨គ្រឿង) ក្នុងនោះសមត្ថកិច្ចក៏អប់រំ ២០,០៥២ករណី មានមនុស្ស ៤១,៦១៩នាក់ ពិន័យ ១,៣៧៣ករណី ស្មើនឹងថវិកា ៩០៤,៨០០,០០០រៀល ព្រមទាំងបញ្ជូនទៅតុលាការ ៤២ករណី មានមនុស្ស ១១២នាក់ និងបិទទីតាំងអាជីវកម្ម ៩ទីតាំងផងដែរ។ នេះបើតាមរបាយការណ៍របស់ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ដែលប្រជុំបូកសរុប នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

បើយោងតាមរបាយការណ៍របស់បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ របស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ដែលបណ្តាញព័ត៌មាន Fresh News បានឱ្យដឹងថា លទ្ធផលកិច្ចប្រតិបត្តិការ ផ្អែកតាមតួនាទីភារកិច្ច អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ក្រុមការងាររចនាសម្ព័ន្ធចំណុះ និងបញ្ជាការដឹកនាំការអនុវត្តច្បាប់រាជធានី-ខេត្ត សម្រេចបានមានដូចខាងក្រោម ចុះផ្សព្វផ្សាយអប់រំអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនប្រជាពលរដ្ឋ សរុបបានចំនួន ៤០,៣៣៧ទីតាំង មនុស្ស ៦៧៥,០២៤នាក់ ស្រី៣៣៤,៤៦៦នាក់ និងអប់រំអំពីការពាក់ម៉ាស តាមបណ្តាគោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោកចំនួន ៣០,៤០៦នាក់ (យានយន្ត ១៩,៤៤១គ្រឿង)។

ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា សម្រាប់បទល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលទាំងនេះរួមមាន៖

ទី១៖ វិធានការសុខាភិបាល៖ រកឃើញសរុប ៤,៣០២ករណី មានមនុស្ស ១៤,០៤៨នាក់ ( ស្រី ៦,៦៣៣នាក់) រថយន្ត ២៤៦គ្រឿង ម៉ូតូ ១២៣៦គ្រឿង (អប់រំ ៣,៩៣៧ករណី មនុស្ស ១៣,៦១៤នាក់ ស្រី ៦,៥៨៣នាក់ ពិន័យ ៣៦៤ករណី មនុស្ស ៤៣៣នាក់ ស្រី ៤៩នាក់ ថវិកា ៩៧,៧០០,០០០រៀល បញ្ជូនទៅតុលាការ ០១ករណី មនុស្ស ០១នាក់(ស្រី) ក្នុងនោះ៖

*មិនធ្វើអនាម័យ ៣៤៨ករណីមនុស្ស ១,៧៩៥នាក់ ស្រី,៨៨៣នាក់ រថយន្ត៣០គ្រឿង ម៉ូតូ ១១៨គ្រឿង (ធ្វើកិច្ចសន្យាអប់រំណែនាំ)
*មិនពាក់ម៉ាស ២,៤៧០ករណី មនុស្ស ៦,៧៩៨នាក់ ស្រី ២៩៥៤នាក់ រថយន្ត ១៨១គ្រឿង ម៉ូតូ១១៨គ្រឿង ៧៨១គ្រឿង (អប់រំ ២,១០៦ករណី មនុស្ស ៦,៣៦៥នាក់ ស្រី ២,៩០៥នាក់ ពិន័យ ៣៦៤ករណី មនុស្ស ៤៣៣នាក់ ស្រី ៤៩នាក់ ថវិកា៩៧,៧០០,០០០រៀល)។
*មិនរក្សាគម្លាតសង្គម ចំនួន ១,៤២៩ករណី មនុស្ស ៤,៣៩០នាក់ ស្រី ២,០៥៨នាក់ រថយន្ត ៣៥គ្រឿងម៉ូតូ ៣៣៧គ្រឿង (ធ្វើកិច្ចសន្យាអប់រំណែនាំ)។
*មិនយកសំណាកចំនួន ១៦ករណី មនុស្ស ៩៣៦នាក់ ស្រី ៦៩៧នាក់ (ធ្វើកិច្ចសន្យាអប់រំណែនាំ)។
*មិនធ្វើចត្តាឡីស័កចំនួន ៣៨ករណី មនុស្ស ១២៨នាក់ ស្រី ៤០នាក់ (ធ្វើកិច្ចសន្យាអប់រំណនាំ)។
*មិនដាក់ខ្លួននៅដោយឡែក ០១ករណី មនុស្សម្នាក់ ស្រី (បញ្ជូនទៅតុលាការ)។

ទី២៖ វិធានការរដ្ឋបាល៖ សរុប១៦.៩៦៤ករណី មនុស្ស ២៨,៨៧៦នាក់ ស្រី ៦,១១៨នាក់ រថយន្ត ៦,៥២២គ្រឿង ម៉ូតូ ៩,៩៩៨គ្រឿង (អប់រំ ១៥,៩៥២ករណី មនុស្ស ២៧.៦០០នាក់ ស្រី ៦,០៤៩នាក់ ពិន័យ ៩៧៦ករណី មនុស្ស ១,១៧៩នាក់ ស្រី ៥៧នាក់ ថវិកា ៧២៧,៩០០,០០០រៀល បញ្ជូនទៅតុលាការ ៣៦ករណី មនុស្ស ៩៧នាក់ ស្រី ១៥នាក់ បិទអាជីវកម្ម ៩ទីតាំង រក្សាទុករថយន្ត ៥៣គ្រឿង ម៉ូតូ ៣៤៦គ្រឿង) ក្នុងនោះ៖

*ល្មើសការធ្វើដំណើរ (បម្រាមគោចរ) ១៦,៥១៦ករណី មនុស្ស ២៦,២៣៥នាក់ ស្រី ៥,៤២៦នាក់ រថយន្ត ៦,៤៩៩គ្រឿង ម៉ូតូ ៩,៩៣៣គ្រឿង (អប់រំ ១៥,៥៤១ករណី មនុស្ស ២៥,១៦១នាក់ ស្រី ៥,៤១១នាក់ពិន័យ ៩៤៦ករណី មនុស្ស ១,០១៨នាក់ ស្រី ១៣នាក់ ថវិការ ៥៣៣,៧០០,០០០រៀល បញ្ជូនទៅតុលាការ ២៩ករណី មនុស្ស ៥៦នាក់ ស្រី ០៥នាក់ រក្សាទុករថយន្ត៥៣គ្រឿង ម៉ូតូ ៣៤៦គ្រឿង)។

*ល្មើសការជួបជុំ ២២០ករណី មនុស្ស ១,៣២៦នាក់ ស្រី ៣៥៥នាក់ រថយន្ត ២២គ្រឿង ម៉ូតូ ២៦ គ្រឿង (អប់រំ ២០២ករណ៍ មនុស្ស ១,២៤៦នាក់ ស្រី ៣៣៨នាក់ ពិន័យ ១២ករណី មនុស្ស ៥១នាក់ ស្រី ៩នាក់ ថវិការ ៧០,០០០,០០០រៀល បិទអាជីវកម្ម ០១ទីតាំង បញ្ជូនទៅតុលាការ ០៦ករណី មនុស្ស ២៩នាក់ ស្រី ០៨នាក់)។

*ល្មើសលើអាជីវកម្ម ១៤៧ករណី មនុស្ស ៧៧១នាក់ ស្រី ១១០នាក់ រថយន្ត ១គ្រឿង ម៉ូតូ ១០គ្រឿង (អប់រំ ១៣០ករណីមនុស្ស ៦៥១នាក់ ស្រី ៧៣នាក់ ពិន័យ ១៦ករណី មនុស្ស ១០៨នាក់ ស្រី ៣៥នាក់ ថវិការ ១២២,០០០,០០០រៀល បិទអាជីវកម្ម ០៨ទីតាំង បញ្ជូនទៅតុលាការ ០១ករណី មនុស្ស ១២នាក់ ស្រី ០២នាក់)។

*ល្មើសបម្រាបបិទខ្ទប់ ៧៦ករណី មនុស្ស ៥៣៩នាក់ ស្រី ២២៣នាក់ ម៉ូតូ ២៩គ្រឿង (អប់រំ ៧៤ករណីមនុស្ស ៥៣៧នាក់ ស្រី ២២៣នាក់ ពិន័យ ២ករណី មនុស្ស ២នាក់ ថវិកា ២,២០០,០០០រៀល)។

*ល្មើសលើការធ្វើពាណិជ្ជកម្ម ០៥ករណី មនុស្ស ០៥នាក់ ស្រី ០៤នាក់ (ធ្វើកិច្ចសន្យាអប់រំណែនាំ)

ទី៣៖ វិធានការច្បាប់ សរុប ២០២ករណី មនុស្ស ៤៦៩នាក់ ស្រី ៩៤នាក់ រថយន្ត ១២គ្រឿង ម៉ូតូ ៣៤គ្រឿង (អប់រំ ១៦៣ករណី មនុស្ស ៤០៥នាក់ ស្រី ៨៨នាក់ ពិន័យ ៣៣ករណ៏ មនុស្ស ៥០នាក់ ស្រី ០៣នាក់ ថវិកា៧៩,២០០.០០០រៀល បញ្ជូនទៅតុលាការ ០៥ករណី មនុស្ស ១៤នាក់ ស្រី ០៣នាក់។

*គេចវះពីការព្យាបាល ០៤ករណី មនុស្ស ១៨នាក់ ស្រី ០៤នាក់ (អប់រំ ២ករណី មនុស្ស ១៧នាក់ ស្រី ០៤នាក់ បញ្ជូនទៅតុលាការ ០១ករណី មនុស្ស ០១នាក់) មិនគោរពវិធានការរដ្ឋបាល ១៩៣ករណី មនុស្ស ៤២១នាក់ ស្រី ៨០នាក់ រថយន្ត ១១គ្រឿង ម៉ូតូ ៣៤គ្រឿង (អប់រំ ១៥៨ករណី មនុស្ស ៣៦៦នាក់ ស្រី ៧៧នាក់ ពិន័យ ៣៣ករណី មនុស្ស ៥០នាក់ ស្រី០៣នាក់ ថវិការ ៧៩,២០០,០០០រៀល បញ្ជូនទៅតុលាការ ០២ករណី មនុស្ស ០៥នាក់)។

*រារាំងវិធានការរដ្ឋបាល ០៥ករណី មនុស្ស ៣០នាក់ ស្រី ១០នាក់ រថយន្ត ០១គ្រឿង (អប់រំ ០៣ករណី មនុស្ស២២នាក់ ស្រី ០៧នាក់ បញ្ជូនទៅតុលាការ ០២ករណី មនុស្ស ០៨នាក់ ស្រី ០៣នាក់)។
*បន្តផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនសាធារណៈជន សំដៅទប់ស្កាត់ការឆ្លងក រាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta ចូលក្នុងសហគមន៍ តាមរយៈបណ្ដាញសង្គម និងយន្តការចំណុះ។
*ពង្រឹងការអនុវត្តវិធានការច្បាប់ដោយកាត់បន្ថយការអប់រំ រឹតបន្តឹងការផាកពិន័យ និងការឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ។
*បន្តសម្របសម្រួល និងបង្កើនកិច្ចសហការល្អជាសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសរចនាសម្ព័ន្ធចំណុះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
*ត្រួតពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការនានារបស់រចនាសម្ព័ន្ធចំណុះ។
*បន្ដតាមដាននូវព័ត៌មានតាមបណ្តាញសង្គមនានា សំដៅឆ្លើយតបបានទាន់ពេលវេលានូវរាល់ព័ត៌មាន ដែលមានចេតនាបំពុលបរិយាកាសសង្គម ធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធានការច្បាប់ និងវិធានការនានា៕