(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,០៦១,៦៤៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤៤,៥០២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៧០,០៨៨នាក់ (ស្លាប់ ១៣៩,១៦៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,២៤៨,០៧១នាក់ (ស្លាប់ ៣៥,៣០៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៩៩៥,៧៧១នាក់ (ស្លាប់ ២១,១២៤នាក់)
* ថៃ ឆ្លងចំនួន ១,៣៩៤,៧៥៦នាក់ (ស្លាប់ ១៤,៤៨៥នាក់)
* វៀតណាម ឆ្លងចំនួន ៦២៤,៥៤៧នាក់ (ស្លាប់ ១៥,៦៦០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៣៤,១០៦នាក់ (ស្លាប់ ១៦,៦១៧នាក់)
* កម្ពុជា ឆ្លងចំនួន ១០០,១៣៣នាក់ (ស្លាប់ ២,០៤៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧២,២៩៤នាក់ (ស្លាប់ ៥៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៧,៥៥៥នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៤,៣២៣នាក់ (ស្លាប់ ២១នាក់)៕