(ភ្នំពេញ)៖ ក្រុមហ៊ុនស៉ីងបាយ អូថេក ដែលជាដៃគូរដាំដើមឈើសហការជាមួយរដ្ឋបាលព្រៃឈើ នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបឹងចារ មានទីតាំងនៅស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានចេញមុខធ្វើការបដិសេធទៅនឹងការផ្សព្វផ្សាយរបស់បណ្ដាញព័ត៌មានអនឡាញមួយចំនួនដែលផ្សាយថា បុគ្គលពីររូបគឺជាឈ្មួញរកស៉ីឈើជ្រកក្រោមផ្លាកក្រុមហ៊ុន គឺជារឿងមិនពិត។

ក្រុមហ៊ុនស៉ីងបាយ អូថេក បានអះអាងថា តាមពិតបុគ្គលពីររូបដែលមានឈ្មោះ ហេង សុខជា ហៅ ជា សណ្ដាន់ និងឈ្មោះ សាយ ប្រាំង ដែលបណ្ដាញព័ត៌មានអនឡាញ ផ្សាយចោទប្រកាន់ថា ជាឈ្មួញរកស៉ីឈើជ្រកក្រោមផ្លាកក្រុមហ៊ុននោះ គឺជាបុគ្គលិកក្រុមហ៊ុនពិតប្រាកដ។ ក្នុងនោះឈ្មោះ ហេង សុខជា មានតួនាទីជាមេការឈូសឆាយដី របស់ក្រុមហ៊ុននិងឈ្មោះ សាយ បារាំង មានតួនាទីជាមេការខាងផ្នែកដាំដុះ ដោយពួកគេមិនមែនជាឈ្មួញរកស៉ីឈើជ្រកក្រោមផ្លាកក្រុមហ៊ុន ដូចការផ្សាយចោទប្រកាន់នោះឡើយ។

ខាងក្រោមនេះជាលិខិតរបស់មេធាវីតំណាងក្រុមហ៊ុន ស៉ីង បាយអូថេក បដិសេធទៅនឹងការផ្សាយខុសពីការពិតរបស់បណ្ដាញព័ត៌មានអនឡាញមួយចំនួន៖