(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះផ្តល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ នៅខេត្តកណ្តាល។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

សេចក្ដីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមការងារចម្រុះរបស់អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលខេត្តកណ្តាល នឹងចុះផ្តល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យដល់មូលដ្ឋាន ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ តទៅ»

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖