(ភ្នំពេញ)៖ ការផ្តល់មតិអំពីបញ្ហាសង្គម បានធ្វើឡើងជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ជាពិសេស Facebook ដែលមតិខ្លះលើកឡើងដោយសមហេតុផល ប្រកបដោយគតិបណ្ឌិត និងត្រឹមត្រូវស្របតាមស្ថានភាព ប៉ុន្តែមតិខ្លះទៀតធ្វើឡើងទៅតាមអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមប៉ុណ្ណោះ។ ការផ្តល់មតិសមហេតុផល ប្រកបដោយគតិបណ្ឌិត និងត្រឹមត្រូវស្របតាមស្ថានភាព បានជះឥទ្ធិលវិជ្ជមានសម្រាប់សង្គម ប៉ុន្តែផ្ទុយទៅវិញការផ្តល់មតិ ឬទិតៀនដែលមិនត្រឹមត្រូវ ខ្វះការយល់ដឹង និងស្រាវជ្រាវ បានបង្កជាផលវិបាកដល់ការអភិវឌ្ឍទៅវិញទេ។

នៅថ្ងៃនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបកស្រាយប្រធានបទមួយ ជាមួយទូរទស្សន៍ Fresh News ស្តីអំពី «តើយុវជនត្រូវមានអ្វីខ្លះ ដើម្បីក្លាយជាអ្នកផ្តល់មតិលើបញ្ហាសង្គម ដែលអាចទទួលយកបាន»?

សូមទស្សនាកិច្ចសម្ភាសទាំងស្រុងខាងក្រោមនេះ៖