(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៦០នាក់, ជាសះស្បើយ៤១៧នាក់, ស្លាប់ចំនួន១២នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២៤លាននាក់ ស្លាប់ជាង ៤លាន ៦២ម៉ឺននាក់ និងជាសះស្បើយជាង ២០០លាន ៦២ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណមិត្តចិន ដែលគាំទ្រកម្ពុជាតាមរយៈការផ្តល់ជំនួយគ្រប់រូបភាព ជាពិសេសជំនួយ និងការផ្គត់ផ្គង់វ៉ាក់សាំង

៤៖ លោក ចូ បៃដិន និងលោក ស៉ី ជិនពីង ជួបសន្ទនាគ្នាតាមទូរស័ព្ទ ផ្តោតសំខាន់លើផលប្រយោជន៍ នៃមហាយក្សសេដ្ឋកិច្ចទាំងពីរ និងបញ្ចៀសជម្លោះប្រដាប់អាវុធ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន-ចិន ត្រូវពួតដៃគ្នាប្រយុទ្ធយកឈ្នះកូវីដ១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គម-សេដ្ឋកិច្ច និងការរស់រានមានជីវិត

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៦០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៩២៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ចាប់ពីថ្ងៃទី១៥ ខែកញ្ញា

៨៖ កុមារនៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើង កំពុងរងគ្រោះដោយសារជំងឺកូវីដ១៩

៩៖ អគ្គនាយកដ្ឋានគយ ចេញសេចក្តីជូនដំណឹងពីយន្តការអនុវត្តការប្រមូលពន្ធនាំចូល លើយានយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ

១០៖ ថៃ៖ មនុស្សជាង ១៤,៤០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

១១៖ អគ្គនាយកដ្ឋានគយ សម្រេចអនុគ្រោះបន្ធូរបន្ថយពន្ធ១០% និងផ្អាកសកម្មភាពបង្ក្រាបមួយរយៈ លើយានយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ

១២៖ ក្រុមប្រឹក្សាសន្តិសុខ UN អនុម័តជាឯកច្ឆន្ទលើ ដំណោះស្រាយស្តីពីការផ្លាស់ប្តូរ បេសកកម្មរក្សាសន្តិភាពរបស់ខ្លួន

១៣៖ ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសពីលទ្ធផល នៃកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួម កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

១៤៖ មន្ត្រីជាន់ខ្ពស់ UN ជំរុញឲ្យអាជ្ញាធរតាលីបង់ «គោរព និងការពារសិទ្ធិស្ត្រី» នៅអាហ្វហ្កានីស្ថានឲ្យបានពេញលេញ

១៥៖ សម្តេច ហេង សំរិន៖ យុទ្ធសាស្រ្តចាក់វ៉ាក់សាំងកូវីដ១៩ បានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ

១៦៖ បេសកជនពិសេស UN៖ «អាហ្វហ្កានីស្ថានដឹកនាំដោយតាលីបង់ កំពុងត្រូវការជំនួយ ដើម្បីបញ្ចៀសការដួលរលំ»

១៧៖ គ.ជ.ប បង្កើតក្រុមអ្នកនាំពាក្យ សម្រាប់ទាក់ទង និងឆ្លើយឆ្លងផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ

១៨៖ ប្រធានមហាសន្និបាត UN៖ «ស្ថាប័ន UN ត្រូវតែជាអ្នកការពារមិនឲ្យមានវិបត្តិ, មិនមែនសម្របខ្លួនតាមវិបត្តិនោះទេ»

១៩៖ អគ្គលេខាធិការ UN ទទូចឲ្យសហគមន៍អន្តរជាតិ បន្តកិច្ចពិភាក្សាជាមួយតាលីបង់ ដើម្បីសង្គ្រោះជនជាតិអាហ្វហ្កានីស្ថាន រាប់លាននាក់ពីគ្រោះអត់ឃ្លាន

- ព័ត៌មាន Fresh News Plus

១៖ ព័ត៌មានចុងក្រោយ៖ iPhone 13 និង 13 mini មាន ៦ពណ៌ ខណៈ 13 Pro និង 13 Pro Max មាន ៤ពណ៌

២៖ Apple ប្រហែលជាសម្រេចចិត្តអភិវឌ្ឍន៍គម្រោង Apple Car តែឯង ដោយគ្មានដៃគូរសហការ ព្រោះមិនចង់ពន្យារពេល

៣៖ ក្រុមហ៊ុន Facebook បានប្រកាសបង្ហាញវែនតាឆ្លាតវៃដំបូងបំផុតរបស់ខ្លួន

៤៖ BLACKPINK បង្កើតប្រវត្តិសាស្រ្តថ្មី ឈរលំដាប់ទី១ ជាតារាចម្រៀងមានចំនួន Subcriber ច្រើនបំផុតនៅ YouTube ក្រោយផ្តួល Justin Bieber

៥៖ ដ្បិតស៊ុតបាន ៧៩គ្រាប់ តែ Messi នៅចាញ់កំណត់ត្រាកីឡាការិនីប្រេស៊ីល ២រូប

៦៖ ទីបំផុត! តុលាការសម្រេចផ្តន្ទាទោស តារាចម្រៀង B.I សមាជិកក្រុម iKON ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទល្មើសគ្រឿងញឿន

៧៖​ អតីតខ្សែការពារ Man United កីឡាករ Rafael ចូលរួមជាមួយក្លិប Botafogo

៨៖ ខ្សែប្រយុទ្ធ Long របស់ Southampton នឹងខកខានការប៉ះគ្នាជាមួយ West Ham បន្ទាប់ពីវិជ្ជមាន COVID-19

៩៖ មិនបញ្ជូនក្រុមទៅ Tokyo Olympics កូរ៉េខាងជើងត្រូវ IOC ព្យួរជើងនៅព្រឹត្តិការណ៍រដូវរងា Beijing winter Games 2022

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)