(ភ្នំពេញ)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ប្រភេទ Delta ចំនួន ២នាក់ ទើបទើបរកឃើញថ្មី។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បញ្ជាក់ថា កន្លងមកខេត្តស្វាយរៀង មានករណីវិជ្ជមានកូវីដ១៩ ប្រភេទ Delta សរុបចំនួន ៥៣នាក់ ស្រី ២៥នាក់ ករណីជាសះស្បើយសរុប ៣៤នាក់ ស្រី ១៦នាក់ កំពុងសម្រាកព្យាបាល ១៩នាក់ ស្រី ០៩នាក់។

តាមលទ្ធផលវិភាគសំណាកអ្នកជំងពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ១៩ ខេត្ត បានទទួលចំនួន ០១លើក បញ្ជាក់ថា មានអ្នកផ្ទុកមេរោគកូវីដី-១៩ ប្រភេទថ្មីមានចំនួន ០២នាក់ ភេទស្រី និងករណីជាសះស្បើយចំនួន០៣នាក់៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖