(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៧៦នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈជាសះស្បើយចំនួន៣៦នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

សូមបញ្ជាក់ថា គិតចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ មកខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦,៤៥៧ នាក់, ព្យាបាលជាសះស្បើយចំនួន ៥,៣២២នាក់ និងស្លាប់ចំនួន ៨៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១,០៤៦នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបាត់ដំបង៖