(កណ្តាល)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏មហារន្ធត់មួយ បានកើតឡើងនៅស្ពានអ្នកលឿងត្រើយខាងលិច ក្នុងទឹកដីស្រុកលើកដែក ខេត្តកណ្តាលដែលធ្វើឲ្យអ្នកដំណើរជាច្រើននាក់នាំគ្នា ចោមរោមមើលទាំងក្តីអាសូរ យ៉ាងពន់ពេកនោះ គឺនៅពេលដែលគេឃើញ សពមនុស្ស៣នាក់ ដែលជាឪពុក និងកូនបានស្លាប់ក្នុងហេតុការណ៍ម៉ូតូបុកជាមួយ​ រថយន្តសេរីទំនើបមួយគ្រឿង បញ្ច្រាសទិសគ្នា។ អ្វីដែលរន្ធត់ទៀតមនោះ គឺសពបុរសជាឪពុកបានស្លាប់ដេកផ្កាប់មុខនៅលើស្ពាន ដោយឡែកសពកូនប្រុសស្រីទាំង២នាក់ បានបើងផ្លោងទៅទើលើរថយន្តកុងតឺន័រ ដែលបើកស្របទិសគ្នាយ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចមូលដ្ឋានស្រុកលើកដែកបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ស្ថិតនៅលើស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នពេញ 1FN-0787 សេរី២០១៦ ទិសដៅពីភ្នំពេញទៅស្វាយរៀង។

លុះបើកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះ (ឪពុក)បានវ៉ារថយន្តកុងតឺន័រស្របពេលនោះ ក៏បានទៅបុករថយន្តម៉ាក VEN ZA ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2R-1119 ទិសដៅពីព្រៃវែងទៅភ្នំពេញ បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ ម្នាក់ដេកស្លាប់ លើស្ពានចំណែកសាកសព២នាក់ទៀត (កូនប្រុសស្រី) បានខ្ទាតទៅទើរលើចន្លោះក្បាលរថយន្តសណ្តោងកុងតឺន័រ ដែលបើកស្របទិសគ្នាជាមួយម៉ូតូ ហើយរថយន្តកុងតឺន័រ បើកទៅចតឈប់ពីកន្លែងកើតហេតុ ចំងាយប្រហែលមួយរយម៉ែត្រ។ ចំពោះសាកសពត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុកនៅវត្តគីរីរតនារាម (ហៅវត្តកំពង់ភ្នំក្នុង) រង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Posted by Fresh News on Wednesday, March 30, 2016