(ភ្នំពេញ)៖ នៅម៉ោង៣៖០០រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សន្និបាតនេះ បានធ្វើឡើងរយៈពេល៣ថ្ងៃ តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដោយមានកំណត់ទិសដៅអនុវត្តសម្រាប់ឆ្នាំថ្មី ២០១៦ផងដែរ។

របាយការណ៍ក្រសួងអប់រំ បានបង្ហាញថា រហូតដល់ពេលនេះ ក្រសួងអប់រំសរុបទូទាំងប្រទេស មានបុគ្កលិកប្រមាណ ១១៥ ៣០៥នាក់ ក្នុងនោះមានស្រី ៤៣,៤៩ភាគរយ។ ចំណែកគ្រឹះស្ថានឧត្តមសិក្សា មាន១១៨កន្លែង ក្នុងនោះមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៤៦ និងឯកជនចំនួន៧២ ដែលមានទីតាំងនៅតាមរាជធានី-ខេត្តចំនួន១៩ផងដែរ។

សូមជំរាបថា សម្រាប់កម្មវិធី បិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលនេះ Fresh News TV នឹងផ្សាយបន្តផ្ទាល់ ជូនប្រជាពលរដ្ឋឲ្យបានដឹងផងដែរ