(​អាហ្វ្រិក​កណ្តាល​)៖ អតីត​គ្រូបង្រៀន​គណិតវិទ្យា លោក Faustin-Archange Touadera នៅ​ថ្ងៃ​នេះ បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល បន្ទាប់ពី​មាន​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយ ក្នុង​គោលបំណង​ស្តារឡើងវិញ​នូវ​ស្ថេរភាព​សម្រាប់​ប្រទេស ដែល​ទទួល​ការ​ញាំញី​ដោយសារ​សង្គ្រាម​នេះ នេះ​បើ​តាម​សារព័ត៌មាន​ស៊ិនហួ ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦​នេះ​។​

​លោក Touadera អាយុ​៥៨​ឆ្នាំ បាន​ឈ្នះ​ការបោះឆ្នោត​យ៉ាង​ភ្ញាក់ផ្អើល កាលពី​ខែ​កុម្ភៈ ដែល​ត្រូវបាន​ប្រារព្ធ​ឡើង បន្ទាប់​ពី​រយៈពេល​៣​ឆ្នាំ នៃ​អំពើហិង្សា​នៅក្នុង​ប្រទេស​រវាង​ក្រុម​កម្លាំង​ម៉ូ​ស្លីម និង​គ្រឹស្ត ដែល​បាន​បណ្តាលឲ្យ​មនុស្ស​រាប់ពាន់នាក់ និង​ជាង ៤០០,០០០​នាក់​ទៀត ធ្វើការ​បំលាស់​ទី​៕