(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃនេះ មានលោក ឃួង ស្រេង ជាប្រធាន អមដោយអនុប្រធាន៥នាក់, អនុប្រធានប្រចាំការម្នាក់ និងសមាជិកជាច្រើននាក់ផ្សេងទៀត ដែលសុទ្ធតែអ្នកពាក់ព័ន្ធលើការងារនេះ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖