(កោះកុង)៖ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង សហការជាមួយលោក ក្រូច បូរីហា អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមមន្រ្តីបរិស្ថាន មន្ត្រីការពារឧទ្យានជាតិ កម្លាំងចម្រុះរបស់ខេត្ត និងស្រុកចុះ ក្រោមការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជ្ញារងអយ្យការអមសាលាដំបូងខេត្ត បើកយុទ្ធនាការចុះរុះរើខ្ទមចំនួន២៧ខ្ទម ដែលលួចសាងសង់អនាធិប្បតេយ្យ រុះរើចោល របងលួសរាប់រយម៉ែត្រ និងដំណាំខុសច្បាប់ មួយចំនួនស្ថិតនៅចំណុចអូរយ៉ូយ៉ា និងចំណុចនិយាមការ ស្ថិតក្នុងភូមិសាស្រ្ត ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង កាលពីថ្មីៗនេះ។

លោក វ៉េត សុនីម បានបញ្ជាក់ថា ការចុះអនុវត្តន៍វិធានការរបស់របស់មន្ត្រីបរិស្ថានខេត្ត ទៅលើជនខិលខូចដែលបានកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ សាងសង់ខ្ទម និងធ្វើរបងលួសលើកដីរដ្ឋស្ថិតក្នុងតំបន់ការពារឧទ្យានជាតិ យ៉ាងអនាធិបតេយ្យដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ, កម្លាំងចម្រុះត្រូវមានវិធានការទប់ស្កាត់ការពារមិនឱ្យគាត់ធ្វើការកាប់ទន្ទ្រាន និងសង់ខ្ទមតាមអំពើចិត្តបន្តទៀតឡើយពីព្រោះដីតំបន់ភូមិសាស្រ្តនេះ ជាដីរបស់រដ្ឋជាដីតំបន់ ការពាររបស់ឧទ្យានជាតិ ដូច្នេះយើងត្រូវតែអនុវត្តន៍ច្បាប់ជាបន្ទាន់មិនឱ្យរីករាលដាលបន្តទៀតឡើយ ហើយដីព្រៃតំបន់នេះជាតំបន់ឧទ្យានជាតិស្ថិតក្នុងតំបន់ការពារ។

លោក វ៉េត សុនីម បានបន្តថា មុននឹងឈានដល់ការអនុវត្តន៍ច្បាប់ក្នុងការរុះរើមន្ទីរបរិស្ថានខេត្ត បានជូនដំណឹងជូនរដ្ឋបាលខេត្តរួចរាល់អស់ដើម្បីគោលការណ៍ និងមានការឯកភាពពីរដ្ឋបាលខេត្ត ក្នុងការចុះអនុវត្តន៍នៅវិធានការ ចុះរុះរើខ្ទមសាងសង់អនាធិបតេយ្យនេះ ហើយមុនក្រុមការងារធ្វើការរុះរើក្រុមការងារ បានជូនដំណឹងគាត់ជាមុនរួចរាល់ហើយថាដីព្រៃតំបន់ការពាររបស់ឧទ្យានជាតិ។

សូមបញ្ជាក់ថា មន្ទីរបរិស្ថានបានជូនដំណឹងតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយក៏បានអញ្ជើញពួកគាត់ទាំង២៧គ្រួសារ មកធ្វើការណែនាំធ្វើកិច្ចសន្យាដល់ពួកគាត់ជាច្រើនដងមកហើយ មុននឹងក្រុមការងារចុះអនុវត្តន៍ច្បាប់ មុនធ្វើការរុះរើខ្ទម និងរបងទាំង២៧ខ្ទមនេះ ដោយមិនអនុញ្ញាតឱ្យសាងសង់ និងកាប់ទន្ទា្រន់ដីព្រៃរបស់រដ្ឋបន្តទៀតឡើយ។

លោកបានបន្ថែមថា ចំពោះជនខិលខូចទាំង២៧គ្រួសារខាងលើនេះ ក្រុមការងារសូមឱ្យដកខ្លួនចេញពីទីតាំងខាងលើនេះ ហើយឈប់កាប់ទន្រ្ទានដីរដ្ឋជាដីតំបន់ការពារឧទ្យានជាតិធ្វើជាកម្មសិទ្ធិបន្តទៀតព្រោះវានឹងប្រឈម និងផ្លូវច្បាប់។

សូមបញ្ជាក់ថា ក្រុមការងារចុះរុះរើឱ្យទាំងខ្ទមទាំងរបងលួសទាំងដំណាំមិនឱ្យសល់ឡើយ ហើយមន្ទីរបរិស្ថាន នឹងដាក់ប៉ុស្តិ៍ចំនួន២កន្លែងប្រចាំការ២៤ម៉ោង មិនឱ្យជនខិលខូចលួចសាងសង់ខ្ទមបន្តទៀត។ បើមិនប្រើយុទ្ធសាស្រ្តនេះទេ ជនខិលខូចអាចលួចចូលធ្វើបន្តទៀត ពីព្រោះជនខិលខូចគាត់លួចមកធ្វើតែពេលល្ងាច ឬយប់ ចំណុចនេះ ដែលធ្វើយើងពិបាកគ្រប់គ្រង និងរកមុខជនខិលខូចយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយការបង្គាប់ដីកាតុលាការ ឱ្យដកហូតដីតំបន់នេះទុកជាសម្បតិ្តរដ្ឋដោយមិនឱ្យជនណាម្នាក់ចូលកាប់ទន្ទ្រានដីរបស់រដ្ឋធ្វើកម្មសិទ្ធិឡើយ៕