(ពោធិ៍សាត់)៖ លោក កែវ រិទ្ធី អនុប្រធានសភាពាណិជ្ជកម្មខេត្ត តំណាងលោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រមទាំងក្រុមការងារ នៃសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកថវិកាចំនួន ១ម៉ឺន ៣ពាន់ដុល្លារ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងគោលបំណងជួយឧបត្ថម្ភសាងសង់អគារអន្តរាគមន៍ថ្មី។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានសម្តែងនូវសេចក្តីអំណរអរគុណ ចំពោះលោក កែវ រិទ្ធី ព្រមទាំងក្រុមការងារ ជាពិសេសលោកឧកញ៉ា ទុយ គី ដែលតែងតែជួយឧបត្ថម្ភជាថវិកា សម្ភារៈ មកដល់ស្នងការដ្ឋាននគរបាលខេត្ត និងសូមជូនពរដល់លោក កែវ រិទ្ធី និងក្រុមការងារ ព្រមទាំងលោកឧកញ៉ា ជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ និងប្រកបការងារជោគជ័យគ្រប់ភារកិច្ច។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក៏បានអញ្ជើញលោក កែវ រិទ្ធី ព្រមទាំងក្រុមការងារ ពិនិត្យទីតាំងសាងសង់អាគារថ្មី សម្រាប់កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរខេត្តពោធិ៍សាត់ ផងដែរ៕