(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តសហការជាមួយអាជ្ញាធរថៃ ជួយសម្រួលបញ្ជូនពលរដ្ឋខ្មែរចំនួន ១២នាក់ និងកុមារ ២នាក់ទៀត ត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព តាមច្រកអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ប្រជាពលរដ្ឋទាំង ១២នាក់ ត្រូវបានប្រគល់ជូនសមត្ថកិច្ចកម្ពុជា ចាត់ការតាមនិតិវិធីសុខាភិបាលបន្ត៕