(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២ ជូនកុមារ និងយុវវ័យ នៅទីតាំងដែលបានចាក់លើកទី១ ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់លើកទី១ នៅក្រុងដូនកែវ ស្រុកព្រៃកប្បាស ស្រុកអង្គរបូរី ស្រុកបូរីជលសារ ស្រុកទ្រាំង ស្រុកគិរីវង់ និងស្រុកកោះអណ្ដែត។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា សម្រាប់ការបរិច្ឆេទ នៃការចាក់វ៉ាក់សាំងលើកទី២នេះ នឹងចាប់ផ្តើមនៅថ្ងៃទី០៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើការ៕

ខាងនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ៖