(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៤៧នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈជាសះស្បើយ ១៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាន។

រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៤៧នាក់ជាពលរដ្ឋរស់នៅក្នុងស្រុកអូររាំង ស្រុកពេជ្រាដា ស្រុកកែវសីមា ស្រុកកោះញែក និងក្រុងសែនមនោរម្យ ហើយបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តនិងសម្រាកព្យាបាលតាមស្រុករៀងៗខ្លួន។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖