(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤០៨នាក់, ជាសះស្បើយ៣២៤នាក់, ស្លាប់ចំនួន១១នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១៧លាន ២០ម៉ឺននាក់ ស្លាប់ជាង ៤លាន ៥១ម៉ឺននាក់ និងជាសះស្បើយជាង ១៩៤លាននាក់!

៣៖ ក្រសួងសុខាភិបាល នឹងអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជន មានសិទ្ធិផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយមានលក្ខខណ្ឌចាំបាច់

៤៖ កងទ័ពអាមេរិកកំពុងស៊ើបអង្កេត ករណីមនុស្ស៩នាក់ស្លាប់ (៦នាក់ជាកុមារ) ក្នុងការវាយប្រហារដោយដ្រូន នៅទីក្រុងកាប៊ុល

៥៖ កូនប្រុសសម្តេចក្រឡាហោម បញ្ជាក់ថា សម្តេចទៅប្រទេសបារាំងដើម្បីពិនិត្យសុខភាពសុទ្ធសាធ ហើយពុំមានជួបអ្នកនយោបាយណាទេ !

៦៖ ថៃ៖ មនុស្សជិត ១៦,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥៦នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

៧៖ អ្នកគ្រូពេទ្យព្យាបាលជំងឺកូវីដម្នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៣៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៨៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៩៖ ក្រសួងសាធារណការ កំពុងត្រៀមធ្វើវិសោធនកម្មច្បាប់ ផាកពិន័យរថយន្តដឹកទំនិញធន់ធ្ងន់ បើកបរក្នុងគន្លងល្បឿនលឿន

១០៖ មនុស្សម្នាក់ស្លាប់ និងជាង១លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ក្រោយព្យុះហឺរីខិន Ida បោកបក់រដ្ឋ Lousiana សហរដ្ឋអាមេរិក

១១៖ អ្នកនាំពាក្យសិទ្ធិមនុស្សកម្ពុជា បង្ហាញការហួសចិត្តចំពោះប្រទេសដែលបង្កសង្គ្រាមនៅអាហ្វហ្គានីស្ថាន បែរមិនទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថាន ឱ្យចូលក្នុងប្រទេសខ្លួន

១២៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី Ismail Sabri ត្រូវធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩

១៣៖ ៧ខែឆ្នាំនេះ ការនាំចេញរបស់កម្ពុជាទៅថៃ មានទឹកប្រាក់ប្រមាណ៥៦៩លានដុល្លារ ធ្លាក់ចុះ៣២% !

១៤៖ IAEA សង្ស័យថា កូរ៉េខាងជើងកំពុងចម្រាញ់សារធាតុ «ភ្លុយតូនីញ៉ូម» សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ

១៥៖ សរុបបេសកកម្ម៤ថ្ងៃ! អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអ្នកទី៩លាន នៃការចាក់វ៉ាក់សាំងកូវីដ និងលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ចំនួន១៨នាក់

១៦៖ ចិនប្រាប់អាមេរិកថា អន្តរជាតិត្រូវតែជួយ តម្រង់ផ្លូវក្រុមតាលីបង់ ប្រកបដោយភាពវិជ្ជមាន

- ព័ត៌មាន Fresh News Plus

១៖ លោក Tim Cook មានគម្រោងបង្ហាញផលិតផលថ្មីដ៏អស្ចារ្យមួយនៅមុនពេលលោកលាឈប់ពីតំណែង CEO របស់ Apple

២៖ Messi បង្ហាញខ្លួនលើកដំបូងក្នុងក្លិបថ្មី PSG ពេលយកឈ្នះ Reims ២-០ នៅ Ligue 1

៣៖ Greenwood រកបាន ១គ្រាប់ជ័យជម្នះទៅលើ Wolves ធ្វើឲ្យ Man Utd លេងមិនចាញ់ក្នុងលីគ

៤៖ ទីបំផុត! CL ក្លាយជាតារារួមទ្រនំជាមួយ Beyoncé និងតារាល្បីៗផ្សេងទៀត បន្ទាប់ពីចុះកិច្ចសន្យាផ្លូវការ ក្នុងផលិតកម្ម «SATELLITE414»

៥៖ Google រកចំណូលបាន ១១.២ពាន់លានដុល្លារពី Play Store កាលពីឆ្នាំ២០១៩ ខណ:ពាក្យបណ្ដឹងរំលោភច្បាប់ប្រកួតប្រជែង និងសិទ្ធិផ្ដាច់មុខនឹងបើកសវនាការនៅចុងឆ្នាំ២០២២

៦៖ លោក ថោង ខុន ផ្ញើសាររំលែកទុក្ខអតីតប្រធាន IOC លោក Jacques Rogge ដែលទទួលមរណភាព ក្នុងវ័យ ៧៩ឆ្នាំ

៧៖ គោលការណ៍ចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើ WhatsApp ជាមួយ Facebook ប្រហែលជាមានការកែប្រែ

៨៖ Ronaldo បំពេញលក្ខខណ្ឌវេជ្ជសាស្ត្ររួចរាល់ហើយ ដើម្បីត្រៀមខ្លួនចូលរួមជាមួយ Man Utd

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)