(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានទទួលបានជំនួយជាសំភារបរិក្ខាពេទ្យ គ្រឿងឧបភោគ បរិភោគជាច្រើនពី ក្រុមហ៊ុនក្រុមហ៊ុន មីងសឹង គ្រុប ឯ.ក (MING SHEUNG GROUP CO,.LTD) ដែលជាក្រុមហ៊ុនវិនិយោគ ផ្នែកអចលនទ្រព្យ សាងសង់អគារខុនដូរខ្ពស់ៗ នៅក្នុងប្រទេសកម្ពុជា។

តំណាងក្រុមហ៊ុន មីងសឹង គ្រប ឯ.ក លោក HUANG QIYUAN និងលោកស្រី LU JINGYI បានប្រគល់ជំនួយជូនដល់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្រស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងមានការសម្របសម្រួលតាមរយៈសមាគម ខេមបូស៊ីណូ អ៊ិនវេសមែន ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សម្ភារៈបរិក្ខាពេទ្យ គ្រឿងឧបភោគ ដែលបានប្រគល់ជូនរួមមាន៖ សម្លៀកបំពាក់ពេទ្យចំនួន ២០០ ០០០កំប្លេ, ម៉ាស ៤០ ០០០បន្ទះ, អង្ករ៤តោន, មីកញ្ចប់៨០០កេស, ភេសជ្ជៈ ៨០០កេស, ទឹកស៊ីអីវ ៨០០យួរ សរុបជាទឹកប្រាក់ប្រម៉ាណ ៧៨៣,២០០ដុល្លារអាមេរិក៕