(ណៃពិដោ)៖ ទីបំផុតប្រធានាធិបតីជាជនស៊ីវិលដំបូងបំផុតនៅមីយ៉ាន់ម៉ា គឺលោក U Htin Kyaw បានស្បថចូលកាន់តំណែងជាផ្លូវការហើយ នៅក្នុងសភាជាតិ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។

បេក្ខជនមកពីយោធាមីយ៉ាន់ម៉ា លោក U Myint Swe ត្រូវបានប្រកាសតែងតាំងជាអនុប្រធានាធិបតីទីមួយ និងលោក Henry Van Thio មកពីគណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ធ្វើជាអនុប្រធានាធិបតីទីពីរ។ ប្រមុខ ដឹកនាំកំពូលៗទាំងបីនេះ បានស្បថចូលកាន់តំណែង ក្រោមអធិបតីភាពរបស់លោក U Mann Win Khaing Than ប្រធានសភានៃសហភាពមីយ៉ាន់ម៉ា៕