(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការកសាងសាលានៅស្រុកក្រូចឆ្មារ នាពេលនេះ មិនមែនដោយសារប្រពន្ធខ្លួនឯង ធ្លាប់សិក្សារៀនសូត្រនៅតំបន់នេះ នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡែងបែបនេះ ខណៈចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិទ្យាល័យ «ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក» នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សម្តេចបានរំលឹកថា នៅស្រុកក្រូចឆ្មារនេះ ជាកន្លែងអនុស្សាវរីយ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានសិក្សារៀនសូត្រ ហើយគាត់ក៏បានជួបមិត្តភក្រ្តគាត់ដែរ។ ប៉ុន្តែសម្តេចថា នេះមិនមែនមានន័យថា ដោយសារ (ប្រពន្ធ) ខ្លួនឯងសិក្សារៀនសូត្រនៅទីនេះ ទើបបានកសាងនោះទេ កន្លែងផ្សេងក៏មានការសាងសង់ដូចគ្នាដែរ។ សម្តេចតេជោ សង្ឃឹមថាសិស្សនៅទីនេះ នឹងទទួលបានផលប្រយោជន៍ ពីអាគារសិក្សានេះ តជំនាន់ក្រោយទៀត ព្រោះបើថែទាំវាបានល្អ ក៏បាន២០ឆ្នាំប្លាយទៀតដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកប្រវត្តិស្នេហ៍ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងទឹកដីស្រុកកំណើតនេះផងដែរ៕