(បន្ទាយមានជ័យ)៖ ដើម្បីរួមចំណែកសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល លើការចំណាយសម្រាប់ការធ្វើចត្តាឡីស័ក របស់បងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃចូលកម្ពុជាវិញនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានឧបត្ថម្ភថវិកាចំនួន ១០០លានរៀល, អង្ករចំនួន ១០០តោន និងត្រីខចំនួន ១០០០កេស ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ជួយទ្រទ្រង់ការធ្វើចត្តាឡីស័ក របស់បងប្អូនពលករ។

ការឧបត្ថម្ភរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១កន្លងទៅ។ នេះបើតាមលិខិតរបស់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គោរពរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែសីហានេះ។

សូមជម្រាបថា អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ត្រូវបានប្រជាពលរដ្ឋខ្មែរ មើលឃើញថា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការបរិច្ចាគសម្ភារ ថវិកា ជួយដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ៕