(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចបិទបញ្ចប់ ការកំណត់ជា «តំបន់ក្រហម» នៃភូមិអូរស្មាច់ ភូមិរួតចំប៉ី ភូមិអភិវឌ្ឍន៍ ភូមិគីរីមង្គ ភូមិដើមជ្រៃ ភូមិចំការចេក និងបិទបញ្ចប់ការកំណត់ជា «តំបន់លឿងទុំ» នៃភូមិអូរខ្លាឃ្មុំ និងភូមិស្រះទឹក ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «ត្រូវបានបិទបញ្ចប់ការកំណត់ជាតំបន់ក្រហម នៃភូមិចំនួន៦ ក្នុងសង្កាត់អូរស្មាច់ និងបិទបញ្ចប់ការកំណត់ជាតំបន់លឿងទុំ នៃភូមិចំនួន២ទៀត ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២៦ ខែសីហាឆ្នាំ២០២១ នេះតទៅ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖