(សៀមរាប)៖ រដ្ឋបាលខេត្តនៅយប់ថ្ងៃទី២៦ ខែ សីហា បានចេញសេចក្ដីសម្រេច បញ្ចប់វិធានការរដ្ឋបាល និងបម្រាមគោចរក្នុងខេត្តជាបណ្ដោះអាសន្ន។

បើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលបានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បញ្ចប់វិធានការរដ្ឋបាល បណ្តោះអាសន្ន ចំពោះសកម្មភាព មុខរបរ អាជីវកម្ម ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស និងបម្រាមគោចរ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃចេញសេចក្ដីសម្រេចនេះតទៅ។

 គួររំលឹកផងដែរ វិធានការរដ្ឋបាល និងបម្រាមគោចរ ត្រូវបានអាជ្ញាធរបន្តអនុវត្តចុងក្រោយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីករណីសហគមន៍មានការផ្ទុះឡើងជាបន្ដបន្ទាប់ក្នុងភូមិសាស្រ្ដខេត្តសៀមរាប។ ករណីផ្ទុះសហគមន៍ខ្លាំងក្លានៅខេត្តនេះ ចាប់ពីដើមខែ មិថុនា មក ពិសេសនៅភូមិសាស្រ្ដស្រុកជីក្រែង និងស្រុកសូទ្រនិគម៕