(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានជូនដំណឹងមកថា ស្ថានអគ្គកុងស៊ុលបានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីកម្ពុជា ១២រូប ដែលរងគ្រោះដោយការជួញដូរ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ស្ត្រីដែលរងគ្រោះទាំងអស់ នឹងវិលត្រឡប់កម្ពុជាវិញ ដែលគ្រោងមកដល់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៣៖៣០នាទីល្ងាច តាមជើងយន្តហោះ K6669 ៕