(ភ្នំពេញ)៖ អភិបាលខណ្ឌសែនសុខ លោកលី សាវេត ត្រូវបានសម្ដេចតេជោហ៊ុន​ សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រេចតែងតាំងជាអភិបាលរងខេត្តកំពត។ នេះបើយោងតាមអនុក្រឹត្យស្ដីពីការតែងតាំងមន្ដ្រីរាជការ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ។

ចំពោះមន្ដ្រីដែលគ្រោងមកជំនួសតំណែងជំនួយលោកលី សាវេត ត្រូវបានប្រភពព័ត៌មាន ក្រៅផ្លូវការឲ្យដឹងថា ជាលោក ប៉ិល កុសល ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ ប៉ុន្ដែយ៉ាងណានោះ ត្រូវរង់ចាំការសម្រេចជាផ្លូវការរបស់ថ្នាក់ដឹកនាំសិន៕

លោកលី សាវេត