(អេហ្ស៊ីប)៖ យោងតាមមន្ត្រីនៃ Cyprus បានផ្ដល់ព័ត៌មានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធនឹងករណីប្លន់យន្តហោះអេហ្ស៊ីប ត្រូវបានចាប់ខ្លួនហើយ នេះបើយោងតាមព័ត៌មានសារព័ត៌មាន Sky News ចេញផ្សាយមុននេះបន្ដិច។

មន្ត្រីជាន់ខ្ពស់នៃប្រទេស Cyprus បានបញ្ជាក់ថា ប្រតិបត្តិបង្ក្រាបករណីប្លន់យន្តហោះអេហ្ស៊ីប ត្រូវបានបញ្ចប់ ដោយក្នុង​នោះពុំមានមនុស្សស្លាប់ និងរងរបួសឡើយ។

​ប្រធានាធិបតី​ប្រទេស Cyprus លោក Nicos Anastasiades បាន​ថ្លែងឲ្យដឹងថា ករណី​ប្លន់​យន្តហោះ​អេ​ហ្ស៊ី​ប មិនទាន់​ពាក់ព័ន្ធ​នឹង «​អំពើ​ភេរវកម្ម​» ឡើយ ពោលគឺ​អាច​មាន​បញ្ហា​ផ្ទាល់ខ្លួន ហើយ​បើ​តាម​ប្រភព​ព័ត៌មាន​ក្នុងស្រុក​បានឲ្យដឹងថា អតីត​ភរិយា​របស់​ជនសង្ស័យ​គឺ​រស់​នៅក្នុង​ប្រទេស Cyprus នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ Update មុន​នេះ​បន្ដិច​។

នៅមុននេះបន្ដិច មនុស្សយ៉ាងហោចណាស់៤នាក់ បានចាកចេញពីយន្តហោះ ដោយក្នុ្នងនោះមានអ្នកដំណើរ និង​អ្នក​បម្រើការងារនៅលើយន្តហោះ។

សារព័ត៌មានជាច្រើនបានចុះផ្សាយថា ជនសង្ស័យ ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​ ខណៈដែល ក្រសួង​អាកាសចរណ៍​អេ​ហ្ស៊ី​ប បញ្ជាក់ថា​មាន​ឈ្មោះ Ibrahim Samaha ជា​ជនជាតិ​អេ​ហ្ស៊ី​ប។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្លន់បានយន្តហោះ ជនសង្ស័យបានគំរាមឲ្យអ្នកបើកយន្តហោះ បញ្ជាយន្តហោះ ឲ្យចុះចតនៅប្រទេសដែនកោះមួយឈ្មោះ Cyprus ក្នុងព្រលានយន្តហោះ Larnaka Airport ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេហ្ស៊ីប និងក្បែរប្រទេសតួកគី និង​ស៊ីរី៕