(កោះកុង)៖ ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកោះកុង និងចែករំលែកការកង្វះខាតក្នុងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ លោក ហាក់ ឡេង ប្រធានសាខាសមាគមបញ្ញាវ័ន្ត និងយុវជនស្ម័គ្រចិត្ត (ក១២) ប្រចាំខេត្តកោះកុង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ម្សិល មិញ បាននាំអំណោយមនុស្សសធម៌របសសប្បុរសជននូវអង្ករចំនួន៤តោន ជូនដល់រដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកមណ្ឌលសីមា។

លោក ហាក់ ឡេង បានដឹងថា «ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩ ជារាជរដ្ឋាភិបាល និងរដ្ឋាបាលខេត្តក្នុងនាមលោកជាប្រធានសាខាសមាគមបញ្ញាវ័ន្ត និងយុវជនស្ម័គ្រចិត្ត (ក១២) បានពាំនាំអំណោយសប្បុរសជននូវអង្ករចំនួន ៤តោន ជូនដល់រដ្ឋបាលខេត្តកោះកុង អង្ករចំនួន ១.៥តោន និងរដ្ឋបាលស្រុកមណ្ឌលសីមា នៅអង្ករចំនួន២.៥តោន សម្រាប់ចែកជូនឃុំទាំង២ ស្ថិតក្នុងស្រុកមណ្ឌលសីមា ដែលមានប្រជាពលរដ្ឋជួបការកង្វះខាតក្នុងជីវភាពគ្រួសារក្នុងរដូវកាលកូវីដ១៩ ដែលកំពុងមានហានិភ័យខ្ពស់»

លោកបានបន្ថែមថា អំណោយទាំងនេះ គឺបានមកការជួយសប្បុរសជន ដែលគាត់មានទឹកចិត្តសប្បុរសធម៌ខ្មែរជួយគ្នាក្នុងគ្រាមានអាសន្ន ហើយនេះក៏ជាសិល្បះនៃចែករំលែកទោះបីតិចក្តីច្រើនក្តីតែវាអាចជួយដោះស្រាយក្នុងជីវភាពគ្រួសារបានធូស្រាលមួយកម្រិតផងដែរ។

លោក ហាក់ ឡេង បានបញ្ជាក់ថា ជំនួយជាអង្ករទាំងនេះ ក៏មិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយនោះឡើយ៕