(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,៥៦៤,៧៩៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២១២,៦៧៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,០២៦,៨៣៧នាក់ (ស្លាប់ ១២៩,២៩៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៨៨៣,៦៩១នាក់ (ស្លាប់ ៣២,៤៩២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៦១៦,២៤៤នាក់ (ស្លាប់ ១៤,៨១៨នាក់)
* ថៃ ឆ្លងចំនួន ១,១០២,៣៦៨ នាក់ (ស្លាប់ ១០,០៨៥នាក់)
* វៀតណាម ឆ្លងចំនួន ៣៨១ ,៣៦៣នាក់ (ស្លាប់ ៩,៣៤៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៨០,៨៧៩នាក់ (ស្លាប់ ១៤,៧៣៧នាក់)
* កម្ពុជា ឆ្លងចំនួន ៩០,៥៣៥នាក់ (ស្លាប់ ១,៨៣៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,៨១២នាក់ (ស្លាប់ ៥២នាក់)
* ទ្បាវ ឆ្លងចំនួន ១៣,៩០៩នាក់ (ស្លាប់ ១១នាក់)
* ព្រុយណេ ឆ្លងចំនួន ២,១៥៩នាក់ (ស្លាប់ ៦នាក់)។