(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៨នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងមានអ្នកជាសះស្បើយចំនួន ៣៨នាក់ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

សូមជម្រាបថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៩២០នាក់ ក្នុងនោះចំណោមនោះមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ៥៨នាក់, ជាសះស្បើយចំនួន ៥៦៥នាក់ ស្លាប់ចំនួន ៩នាក់ និងកំពុងព្យាបាលចំនួន ៣៤៦នាក់ទៀត៕

ខាងក្រោមនេះជាលិខិតបញ្ជាក់របស់រដ្ឋបាលខេត្តស្ទឹងត្រែង៖