(​សេ​អ៊ូ​ល​)៖ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុន​ហាប់ ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច​បានឲ្យដឹងថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត ទៅកាន់​ដែនសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែ​មីនា​។​

​មន្ត្រី​យោធា​ជាន់ខ្ពស់​កូរ៉េខាងត្បូង បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុន​ហាប់​ថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​លរ​ថយៈ​ចម្ងាយ​ជិត ចេញពី​តំបន់ Wonsan នៅ​ម៉ោង​ប្រមាណ ៥៖៤០​នាទី​ល្ងាច​ថ្ងៃទី​២៩ ខែ​មីនា​នេះ ទៅ​ដែនសមុទ្រ ដោយ​តាម​ការប៉ាន់ប្រមាណ​មី​ស៊ី​ល​នោះ បាន​ធ្លាក់​នៅ​រយៈ​ចម្ងាយ​ប្រមាណ ២០០​គីឡូម៉ែត្រ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​គឹម ជុន​អ៊ុន បានប្រកាសថា នឹង​ធ្វើ​ការវាយប្រហារ​វិមាន​រដ្ឋាភិបាល​របស់​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​នេះ បាន​ដាក់​ទណ្ឌកម្ម​ខ្លាំងៗ​មកលើ​កូរ៉េខាងជើង​៕​