(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤២៨នាក់, ជាសះស្បើយ៥៧២នាក់, ស្លាប់ចំនួន១៤នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១៣លាន ៩៩១ម៉ឺននាក់ ស្លាប់ជាង ៤លាន ៤៦ម៉ឺននាក់ និងជាសះស្បើយជាង ១៩១លាន ៤៧ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញមេរោគបំប្លែងដែលតា ឡើងដល់១,៣២៥នាក់

៤៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១៨,៤១៧នាក់ និងអ្នកជំងឺ ២៩៧នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៥៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៤៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,១៣៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ រាជរដ្ឋាភិបាល ដាក់ចេញគោលការណ៍ចំនួន៥ សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញ, ចិន នៅតែជាបង្អែកយុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំង

៨៖ ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ជិត១,០០០នាក់ ក្នុងមួយថ្ងៃ

៩៖ រាជរដ្ឋាភិបាលបញ្ជាក់ថា ការចាក់ដូសជំរុញ ដោយប្រើវ៉ាក់សាំងដូចគ្នា ឬខុសគ្នា មិនបង្កឱ្យមានផលរំខានទេ ប៉ុន្តែអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ទប់ទល់នឹងមេរោគបំប្លែងខ្លួន

១០៖ សហរដ្ឋអាមេរិកនឹងអាចគ្រប់គ្រងកូវីដ-១៩ បាននៅដើមឆ្នាំ២០២២ ប្រសិនបើការចាក់វ៉ាក់សាំង សម្រេចបានកាន់តែច្រើន, នេះបើតាមសម្តីលោក Fauci

១១៖ រាជរដ្ឋាភិបាល លើកទឹកចិត្តវិស័យឯកជន និងពលរដ្ឋមានលទ្ធភាព រ៉ាប់រងការចាក់វ៉ាក់សាំងដូសជំរុញ

១២៖ សារព័ត៌មាន CNN៖ «ចិននឹងក្លាយជាប្រទេសដំបូងគេលើលោក ដែលអាចគ្រប់គ្រងមេរោគបំប្លែងខ្លួន Delta»

១៣៖ កប៉ាល់ដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលលួចរត់គេចពីប្រទេសកម្ពុជា ត្រូវបានកងទ័ពជើងទឹកឥណ្ឌូនេស៉ី ចាប់បានហើយ

១៤៖ ក្រុមអ្នកស្រាវជ្រាវនៅព័រទុយហ្កាល់ រកឃើញថ្នាំ៣ប្រភេទ ដែលអាចជួយទប់ទល់កូវីដ១៩

១៥៖ សម្តេចពិជ័យសេនា ទៀ បាញ់ រម្លឹកដល់ជនរួមជាតិថា «សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន»

១៦៖ អូស្ត្រាលី៖ មន្ទីរពេទ្យនានានៅស៊ីដនីកាន់តែកកស្ទះ ខណៈករណីឆ្លងជំងឺកូវីដ-១៩ បន្តកើនឡើងយ៉ាងគំហុក

១៧៖ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ

១៨៖ លទ្ធផលសិក្សានៅអាមេរិក៖ «វ៉ាក់សាំង Pfizer និង Moderna ថយចុះប្រសិទ្ធភាពមកត្រឹម ៦៦% ពេលប្រឈមមុខនឹង Delta»

១៩៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់វ៉ាក់សាំងដូសទី១ ជូនពលរដ្ឋខ្មែរអាយុ១២ឆ្នាំឡើងដែលខកខានមិនបានទទួលវ៉ាក់សាំង នៅរាជធានីភ្នំពេញ

២០៖ បរិមាណទឹកភ្លៀងធ្លាក់សរុបនៅក្រុងព្រះសីហនុ រហូតជិត៣០០មីលីម៉ែត្រ លិចតំបន់ទំនាបមួយចំនួន និងស្លាប់បុរសជនជាតិចិនម្នាក់

២១៖ ក្រុមហ៊ុន EZECOM របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសពីដំណើការបោះលក់មូលបត្របំណុលតម្លៃ២០លានដុល្លារ

- ព័ត៌មាន Fresh News Plus

១៖ FIFA ទទួលបានប្រាក់ ២០១លានដុល្លារមកវិញ ជុំវិញរឿងអាស្រូវពុករលួយកាលឆ្នាំ២០១៥

២៖ កម្ពុជា ត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ី ឆ្នាំ២០២២ ក្រោយទទួលបានលិខិតអញ្ជើញពីចិន

៣៖ Man Utd, Liverpool និង Spurs កំពុងចាប់អារម្មណ៍ខ្សែបម្រើ Madueke របស់ PSV ដែលមានតម្លៃ ៣៤លានផោន

៤៖ ឡាវ សម្រេចដកខ្លួនពីកម្មវិធីបវរកញ្ញា «Miss Universe» ២០២១ គ្រោងធ្វើនៅប្រទេសអ៉ីស្រាអែល ក្រោមហេតុផលកូវីដ-១៩ Delta

៥៖ Southampton ចុះកិច្ចសន្យា៣ឆ្នាំ ជាមួយខ្សែការពារផ្នែកខាងឆ្វេង Small ផ្ទេរមកពី Everton

៦៖ វេណេស៊ុយអេឡា តែងតាំងអតីតខ្សែការពារ Gonzalez ជាអ្នកចាត់ការស្តីទី

៧៖ ខ្សែប្រយុទ្ធ Fati របស់ Barca ត្រឡប់ទៅហ្វឹកហាត់វិញ ក្រោយរបួសរយៈពេល៩ខែ

៨៖ TikTok និង Shopify សហការគ្នាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចទិញទំនិញតាមរយ:កម្មវិធី TikTok បានដោយផ្ទាល់

៩៖ Samsung បោះទុនវិនិយោគ ២០៦ពាន់លានដុល្លារ ដើម្បីពង្រីក និងពង្រឹងលើវិស័យធំៗចំនួន៤របស់ខ្លួន

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)