(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានផ្ញើលិខិតថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភមៀន ៥០០០គីឡូក្រាម ដល់បញ្ជាការដ្ឋានទ័ពពិសេសសម្រាប់ឧបត្ថម្ភក្នុងជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ។ នេះបើយោងតាម លិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ឯក ចាប ភក្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារ នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសំដែងនូវកាតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រដឹងគុណ និងចងចាំជានិច្ចចំពោះការយកចិត្តទុក្ខដាក់ជួយឧបត្ថម្ភជាអំណោយគ្រប់បែបយ៉ាង ជាក់ស្តែងបានផ្តល់នូវផ្លែមៀនចំនួន ៥០០០គីឡូក្រាម ដល់បញ្ជាការដ្ឋានទ័ពពិសេស
សម្រាប់ឧបត្ថម្ភក្នុងជីវភាព រស់នៅរបស់កងទ័ព និងក្រុមគ្រួសារ»។

ឧត្តមសេនីយ៍ឯក ចាប ភក្តី បន្តថា សន្តានចិត្តសប្បុរសធម៌ដ៏ប្រពៃរបស់ សម្តេចទាំងទ្វេ បានបង្ហាញនូវស្មារតីយកចិត្តទុដាក់ គិតគូរដល់សុខទុក្ខ និងជួយឧត្ថម្ភដល់កងយោធពលខេមរភូមិន្ទ និងដោយឡែកបញ្ជាការដ្ឋានទ័ពពិសេសគ្រប់កាលៈទេសៈ។ កាយវិការដ៏ប្រពៃរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសន្តានចិត្តដ៏ល្អប្រពៃដែលធ្វើឱ្យនាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារ នៃបញ្ជាការដ្ឋានទ័ពពិសេស ចងចាំជានិច្ចនូវគុណូប្បការៈមិនអាចបំភ្លេចបាន៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់ឧត្តមសេនីយ៍ឯក ចាប ភក្តី៖