(ភ្នំពេញ)៖ ស្ត្រីម្នាក់បានមកត្អូញត្អែរ សួររកមន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ ដើម្បីសុំដាក់ពាក្យបណ្ដឹង បន្ទាប់ពីស្ត្រីរងគ្រោះបាន ទុកម៉ូតូនៅខាងមុខបន្ទប់ជួលរបស់ខ្លួន មួយភ្លែតស្រាប់តែមានជនដែលមិនស្គាល់ពីអត្តសញ្ញាណ្ណ មកធ្វើសកម្មភាពលួចកាច់កសោ រួចគេចខ្លួនបាត់ស្រម៉ោល​ នៅវេលាម៉ោង១៖៣០នាទី រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៦ នៅត្រង់ចំណុចមុខបន្ទប់ជួលផ្លូវបេតុង ក្បែរទីស្នាក់ ការភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះមានឈ្មោះ ហេង សុនីតា អាយុ២៨ឆ្នាំ មានមុខ របរជាអ្នកលក់ដូរ បច្ចុប្បន្នស្នាក់នៅ ចំណុចកើតហេតុ ខាងលើ និងមានស្រុកកំណើត នៅភូមិវិហ៊ាសួរគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ព្រមទាំងជាម្ចាស់ម៉ូតូម៉ាក wave អាល់ហ្វា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1ID-8684។

មន្ត្រីសមត្ថកិច្ចបាននិយាយថា បើតាមការរៀបរាប់ឲ្យដឹងពី ជនរងគ្រោះជាម្ចាស់ម៉ូតូ នៅមុនកើតហេតុ ស្ត្រីរងគ្រោះបាន ជិះបើកម៉ូតូរបស់ខ្លួន ចេញពីស្រុកកំណើត មកកាន់បន្ទប់ជួលរបស់ខ្លួនក្បែរ ទីស្នាក់ការភូមិទួលគោក សង្កាត់ទួលសង្កែ ដោយបានចតឈប់ម៉ូតូ និងចាក់សោ-កត្រឹមត្រូវ នៅខាងមុខ បន្ទប់ជួលរួច ក៏ចាក់សោចូលក្នុងបន្ទប់ជួលប្រហែល១៥នាទីប៉ុណ្ណោះ ស្រាប់តែស្ត្រីរងគ្រោះចេញពីបន្ទប់ជួលមកវិញ ស្រាប់តែបាត់ម៉ូតូទៅហើយខណៈនោះ ស្ត្រីរងគ្រោះក៏បានស្រែកផ្អើលឆោឡោដើម្បីឲ្យ អ្នកនៅជិតខាងជួយរកម៉ូតូរបស់គាត់ដែរ តែរកពុំឃើញទើបជនរងគ្រោះ​​ បានសម្រេចចិតមកដាក់ពាក្យបណ្ដឹង​ នៅប៉ុស្ដិ៍នគរបាលទួលសង្កែ​ ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកម៉ូតូរបស់គាត់ផង៕

Posted by Fresh News Photo on Tuesday, March 29, 2016