(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោក ទុយ ច័ន្ទ អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ លេងអាប៉ោង លេងបៀរមួយកន្លែងស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ កាលពីវេលាម៉ោង ១ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

លោក ទុយ ច័ន្ទ បានប្រាប់អង្គភាព Fresh News ថា ក្នុងប្រតិបត្តិខាងលើ មិនមានឃាត់មនុស្សនោះទេ ដោយសារពេលកម្លាំងចុះដល់ទីតាំង គឺក្រុមញៀនល្បែងបានរត់គេចអស់ ហើយកម្លាំងបានដកហូតម៉ូតូ៥គ្រឿង រថយន្តពីរគ្រឿង (រថយន្តFord, រថយន្ត Prus) ដែលចតនៅក្បែរសង្វៀនជល់មាន់ យកមកប្រគល់ឲ្យសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្តនីតិវិធី៕