(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានទាំងអស់ អាចដាក់ពាក្យស្នើសុំអនុញ្ញាតឲ្យភ្ញៀវចូលទទួលទានអាហារក្នុងហាង ដោយភ្ជាប់ជាមួយលក្ខខណ្ឌដែលបានកំណត់ បន្ទាប់ពីមើលឃើញថា ស្ថានភាពជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុមានលក្ខណៈធូរស្រាល។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់នូវលក្ខខណ្ឌមួយចំនួន ដូចជា៖ ម្ចាស់ អ្នកគ្រប់គ្រង និងបុគ្គលិកត្រូវមានកាតបញ្ជាក់ការចាក់វ៉ាក់សាំងចំនួន២លើករួច, អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ត្រូវយកសំណាកចំនួន២លើកក្នុងមួយខែ ដែលជាបន្ទុករបស់ម្ចាស់អាជីវកម្ម, ម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពឲ្យបានត្រឹមត្រូវ ដោយអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងវិធានការរបស់ក្រសួងសុខាភិបាលជាដើម។

បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់អំពីលក្ខខណ្ឌតម្រូវជាច្រើនផ្សេងទៀតផងដែរ ដើម្បីអនុញ្ញាតឲ្យម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន អាចស្នើសុំការអនុញ្ញាតឲ្យភ្ញៀវរបស់ខ្លួន អាចចូលទទួលទានអាហារនៅខាងក្នុងហាង។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖