(ត្បូងឃ្មុំ)៖ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណជាង៤៣ម៉ឺនដូស ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខេត្តត្បូងឃ្មុំហើយ និងកំពុងបន្តពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងឆាប់រហ័សនៅតាមបណ្ដាក្រុង/ស្រុកទាំង៧ និងចាក់វ៉ាក់សាំងដូសទី៣ ឫដូសជំរុញ ជូនដល់មន្ត្រីរាជការជួរមុខ ព្រមទាំងចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ។

បើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំង ការពារកូវីដ១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កុមារ និងយុវវ័យ មានចំនួនប្រមាណ៤៣ម៉ឺនដូស រួមមាន៖

* ប្រភេទវ៉ាក់សាំង Sinopharm/ Beijin ដូសទី១ មានចំនួន ៤៥,២២០នាក់ ស្រី ២២, ១៤៤នាក់ ដូសទី២ មានចំនួន ៤,០០៥នាក់ ស្រី ១,២៣០នាក់
* ប្រភេទវ៉ាក់សាំង Sinovac លើស១៨ឆ្នាំឡើង ដូសទី១ មានចំនួន ១០៦,៦១៧នាក់ ស្រី ៥២,៤៥១នាក់ ដូសទី២ មានចំនួន ៨៦,៥៩៤នាក់ ស្រី ៤២,២៤៦នាក់
* ប្រភេទវ៉ាក់សាំង Sinovac អាយុ១២ ដល់១៧ឆ្នាំ ដូសទី១ មានចំនួន ៧៩,២៦០នាក់ ស្រី ៤០,០៤១នាក់
* ប្រភេទវ៉ាក់សាំង Janssen/J&J ដូសទី១ មានចំនួន ៩៧,៩៥៣នាក់ ស្រី ៥១,៨៥៩នាក់
* ប្រភេទវ៉ាក់សាំង Astrazeneca UK ដូសទី៣ មានចំនួន ១៣,១៥៨នាក់ ស្រី ៤,៩៧៨នាក់

សរុបការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដូសទី១ មានចំនួន ៣២៩,០៥០នាក់ ស្រី ១៦៦,៤៩៥នាក់ ដូសទី២ មានចំនួន ៩០,៥៩៩នាក់ ស្រី ៤៣,៤៧៦នាក់ ដូសទី៣ មានចំនួន ១៣,១៥៨នាក់ ស្រី ៤,៩៧៨នាក់ ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ យុវវ័យ និងកុមារទូទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបាន ការចាក់សាំង ការពារជំងឺកូវីដ១៩ រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុត ពីជំងឺដល់កាចសាហាវមួយនេះ៕