(ភ្នំពេញ)៖ លោកបណ្ឌិត វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមគ្រួសារទាំងអស់ កំពុងមានទុក្ខជាទម្ងន់ដោយឧបាសិកា ង៉ូវ ស៊ីណា ត្រូវជាម្តាយ ម្តាយក្មេក ជីដូន ជីដូនទួត បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ វេលាម៉ោង ០៩៖៤៨ នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

សពឧបាសិកា ង៉ូវ ស៊ីណា តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ជាលក្ខណៈគ្រួសារ នៅគេហដ្ឋានផ្ទះលេខ៣៤ ផ្លូវលេខ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីជូនដំលឹងនេះ ជាការគោរពជម្រាបជូនលោក លោកស្រី និងសាធារណជនទាំងអស់ ដើម្បីជូនជ្រាប និងមេត្តាចូលរួមរំលែកមរណទុក្ខជាមួយ បងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព៕