(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចំនួន៤៥នាក់ ចុះជួយស្ទូងស្រូវប្រជាពលរដ្ឋជួបការលំបាក ឈ្មោះ សុខ សារ៉ុន ភេទស្រី អាយុ ៥៤ឆ្នាំ ដែលជាស្ត្រីមេម៉ាយជួបការលំបាករស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយមានការស្នើរសុំពីអាជ្ញាធរក្នុងមូលដ្ឋាន និងដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី ជានិច្ចកាលតែងតែងដឹកនាំកម្លាំង ឬចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋជួបការលំបាក មិនថាទឹកជំនន់ ស្ទូងស្រូវ ច្រូតស្រូវ ខ្យល់ព្យុះកន្ត្រាក់ រឺក៏ជួបគ្រោះមហន្តរាយផ្សេងៗនោះទេ៕