(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា និងក្រុមការងារ ដែលបានចូលរួមឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដេីម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។

គ្រឿងឧបភោគ បរិភោគទាំងនោះរួមមាន៖ អង្ករ ១០០បាវ មីជាតិចំនួន ១៥០កេស ,ត្រីខចំនួន ១០០យួរ ,ទឹកត្រីចំនួន ១០០យួរ ,ទឹកសុីអ៊ីវ ១០០យួរ ,ទឹកសុទ្ធចំនួន ១០០កេស និងថវិកាចំនួន ៥.០០០ដុល្លារ៕