(ភ្នំពេញ)៖ ពិធីប្រគល់ពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមហើយ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ ក្នុងវិមានសន្តិភាព ។ ពានរង្វាន់នេះ ត្រូវបានផ្តល់ដោយសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) ។

សូមជំរាបថា សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) ក៏ផ្តល់ពានរង្វាន់នេះ ជូនដល់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកមិញផងដែរ។ ឥស្សរជនជាន់ខ្ពស់៣រូបទៀតដូចជា លោក ខៀវ កាញារីទ្ធ លោក ញឹក ប៊ុនឆៃ និងលោកឧកញ៉ា សៀង ណាំ ក៏នឹងទទួលបានពានរង្វាន់នេះដែរ៕