(ភ្នំពេញ)៖ លោក មូហាំម៉ាត់ ណោសរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការទាញយកចំណែកទីផ្សារពីទេសចរណ៍មុស្លិម នឹងធ្វើឲ្យកម្ពុជាកាន់តែមានឧត្តមភាព និងភាពប្រកួតប្រជែងខ្ពស់ ពិសេសការស្តារវិស័យទេសចរណ៍នៅពេល និងក្រោយវិបត្តិនៃជំងឺកូវីដ១៩។

លោក មូហាំម៉ាត់ ណោសរី បានបញ្ជាក់នៅលើគណនី Facebook របស់លោកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ដោយភ្ជាប់ជាមួយនឹងឯកសារបញ្ជ្រាបការយល់ដឹងសាធារណៈ (Public Awareness) ស្តីពីវិស័យទេសចរណ៍មូស្លីមនៅកម្ពុជា។

លោកបានថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែងរៀបចំចងក្រងកម្រងឯកសារមួយនេះ «ទេសចរណ៍មុស្លិម» ហើយលោកសង្ឃឹមថា វាជាផ្នែកមួយនៃការជំរុញស្ថារវិស័យទេសចរណ៍ ក្នុងនិងក្រោយវិបត្តិកូវីត១៩។

ខាងក្រោមនេះជាឯកសារបង្ហាញពី «ទេសចរណ៍មុស្លិម»