(អេហ្ស៊ីប)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Egypt Air ប្រភេទ Airbus 320 ជើងហោះហើរលេខ MS181 ពីទីក្រុង Alexandria ទៅកាន់ទីក្រុង Cairo ក្នុងប្រទេសអេហ្ស៊ីប ត្រូវបានអ្នកនាំពាក្យក្រុមហ៊ុន បញ្ជាក់ថា ត្រូវបានចោរប្លន់ នេះបើយោងតាមការចេញផ្សាយ​របស់សារព័ត៌មាន Bloomberg ចេញផ្សាយមុននេះបន្ដិច។

បន្ទាប់ពីប្លន់ ក្រុមចោរបានបញ្ជាយន្តហោះ ឲ្យចុះចតនៅប្រទេសដែនកោះមួយឈ្មោះ Cyprus ក្នុងព្រលានយន្តហោះ Larnaka Airport ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេហ្ស៊ីប និងក្បែរប្រទេសតួកគី និង​ស៊ីរី។ ករណីនេះគេសង្ស័យថា មានគ្រាប់បែកនៅលើយន្តហោះ។

ពាក់ព័ន្ធនឹងករណីប្លន់យន្តហោះនេះ មានព័ត៌មានថា មានមនុស្ស ៥៥នាក់ ក្នុងនោះមានអ្នកបម្រើនៅលើយន្តហោះ ៧នាក់។ ចំណែកព័ត៌មានដែលទទួលមុននេះ បានបញ្ជាក់ថា មានមនុស្សនៅលើយន្តហោះ ប្រមាណជាង ៨០នាក់ នេះបើយោងតាមការចេញផ្សាយ Update របស់ Reuters ចេញផ្សាយមុននេះបន្ដិច។

យោងតាមព័ត៌មាន Reuters បាន Udapte ភ្លាមៗថា ករណីប្លន់យន្តហោះនេះ គេឃើញបុរសម្នាក់បំពាក់ដោយប្រដាប់អាវុធ និងគ្រាប់បែក បានអនុញ្ញាតឲ្យស្ត្រី និងក្មេងចាកចេញពីយន្តហោះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News បានឲ្យដឹងថា មានមនុស្សប្រមាណ ២០នាក់ ត្រូវបានដោះលែងពីយន្តហោះ ដែលកំពុងទទួលរងការប្លន់។

ព័ត៌មានលម្អិតនឹងចេញផ្សាយបន្តបន្ទាប់...