(ភ្នំពេញ)៖ គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី បានបើកកិច្ចប្រជុំលើកទី៩រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០  ១៦នេះ ដើម្បីពិភាក្សាទៅលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក នីកូឡាយ នីគីហ្វូរ៉ូវ រដ្ឋមន្ត្រីទូរគមនាគមន៍ និងទំនាក់ទំនងនៃសហព័ន្ធរុស្ស៊ី។

កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ បានពិភាក្សាលើបញ្ហាជាច្រើន នៃទំនាក់ទំនងទ្វេរភាគីរួមមានបញ្ហាសន្តិសុខ និងការអនុវត្តន៍ច្បាប់ បច្ចេកទេសយោធា ពាណិជ្ជកម្មនិងការវិនិយោគ ទេសចរណ៍ កសិកម្ម ព័ត៌មានវិទ្យា អាកាសចរណ៍ស៊ីវិល វិទ្យាសាស្ត្រ អប់រំ និងវប្បធម៌ សុខាភិបាល និងថាមពលភាគី។ ជារួមកិច្ចប្រជុំពីរថ្ងៃនេះ ទទួលបានលទ្ធផលផ្លែផ្កាល្អប្រសើរ ដែលជួយជំរុញឲ្យទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី វិវឌ្ឍទៅមុខកាន់តែល្អប្រសើរថែមទៀត។

ខាងក្រោមនេះ គឺជាលទ្ធផល ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពីរថ្ងៃកន្លងមកនេះ៖
- ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលនៃទស្សនកិច្ចរបស់នាយក-រដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ីឯកឧត្តម ឌីមីទ្រី មិតវីដេវ  (Dmitry Medvedev) នៅកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៥។

- ភាគីរុស្ស៊ី រងចាំស្វាគមន៍ទស្សនកិច្ចការងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ទៅកាន់ទីក្រុងមូស្គូ នៅខែឧសភា ឆ្នាំ២០១៦ ខាងមុខ។

- ភាគីទាំងពីរ បានឯកភាពរៀបចំកម្មវិធីមួយចំនួនក្នុងឆ្នាំ២០១៦នេះ ដើម្បីអបអរសាទរខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងព្រះ រាជាណាចក្រកម្ពុជា និងសហ-ព័ន្ធរុស្ស៊ី។

- ភាគីទាំងពីរ បានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំ (នៅថ្នាក់អនុប្រធាន) នៃក្រុមការងារជាន់ខ្ពស់កម្ពុជា-រុស្ស៊ីទទួលបន្ទុកជុំរុញគំរោងវិនិ យោគរួម ដែលបានគាំទ្រពង្រាងសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ជីគំរោងសំណើសំរាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ចនិងវិនិ យោគកម្ពុជា-រុស្ស៊ី រហូតដល់ឆ្នាំ២០២០។

- ភាគីរុស្ស៊ី បានអញ្ជើញកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិសេនភីតធឺស្បឺកលើកទី២០ (20th St. Petersburg Internatio  nal Economic Forum) ពីថ្ងៃទី ១៦-១៨ ខែមិថុនា ឆ្នាំ២០១៦ និងវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី២ (2nd Eastern Economic  Forum) ពីថ្ងៃទី ២-៣ ខែកញ្ញា ឆ្នាំ២០១៦ នៅវ៉្លាឌីវ៉ូស្តុក (Vladivostok)។

- ក្នុងវិស័យទេសចរណ៍ កម្ពុជាបានស្នើរុស្ស៊ី បន្តផ្តល់ការបណ្តុះបណ្តាលមគ្គុទេសក៍ ទេសចរណ៍និយាយភាសារុស្ស៊ី។

- ភាគីទាំងពីរ បានចាប់អារម្មរណ៍ក្នុងការបង្កើនទំហំពាណិជ្ជកម្មលើផ្នែកកសិផលរវាងប្រទេសទាំងពីរ ក្នុងនោះ កម្ពុជាបានបង្ហាញ ចំណាប់អារម្មណ៍ក្នុងការបង្កើនការផ្គត់ផ្គង់អង្ករទៅរុស្ស៊ី។

- កម្ពុជាបានស្នើឲ្យមានការផ្តល់ជំនួយពីរុស្ស៊ីក្នុងការកែលំអមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេស  ការផ្លាស់ប្តូរពិសោធន៍ និងការផ្តល់ជំនួយជាគ្រឿងបរិក្ខារ និងថ្នាំពេទ្យ។

- ភាគីទាំងពីរបានស្វាគមន៍ការចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនរួមភាគហ៊ុនចំហ ENEX និងក្រសួងរ៉ែ និងថាមពល សំរាប់ការសិក្សាលទ្ធភាពលើការអភិវឌ្ឍន៍គំរោងវារីអគ្គិសនី “ស្ទឹងបាត់ដំបង-២” ដែលមានថាមពល ៣៦ មេហ្គាវ៉ាត់។

- ភាគីទាំងពីរបានឯកភាពគ្នានឹងរៀបចំកិច្ចប្រជុំគណៈកម្មការលើកទី១០ នៅសហ-ព័ន្ធរុស្ស៊ីក្នុងឆ្នាំ២០១៧៕