(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានសរុបចំនួន៩៨៧នាក់ (ករណីDelta ១០នាក់), ព្យាបាលជាសះស្បើយចំនួន៧០៣នាក់ និងស្លាប់ចំនួន៧នាក់៕