(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១០នាក់បន្ថែមទៀត តាមរយៈធ្វើតេស្តរហ័ស(Rapid Test)និងជាសះស្បើយចំនួន១៣នាក់ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៩៧៦នាក់ (ករណីDelta១០នាក់), ព្យាបាលជាសះស្បើយចំនួន៧០៣នាក់ និងស្លាប់ចំនួន៧នាក់៕