(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយ១៦នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែសីហានេះ។

រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង២១នាក់ ភាគច្រើនជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ និងស្រុកកោះញែក ហើយបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅតាមស្រុករៀងៗខ្លួន។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖