(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានចាត់សហការី ដែលដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំយកផ្លែមៀនបាត់ដំបង (តាង៉ែន) ចំនួន៥តោន ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក និងផ្លែមៀន ចំនួន៥តោន ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ។

ផ្លែមៀនចំនួន១០តោន ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺ នៅថ្ងៃនេះ គឺជាមៀនក្នុងចំណោមចំនួន២១តោន ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញពីប្រជាកសិករនៅខេត្តបាត់ដំបង ដើម្បីយកទៅចែកជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលចំនួន៤កន្លែង។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ពីប្រជាកសិករនៅខេត្តបាត់ដំបង ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យ និងកន្លែងព្យាបាលចំនួន ៤កន្លែង ហើយមកទល់នឹងរសៀលនេះ បានប្រគល់ជូនរួចរាល់៖
*ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ចំនួន ៥តោន
*ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ-១៩ ចំនួន ៦តោន
*ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺ នៃមន្ទីរពេទ្យជ័យជំនះ ចំនួន៥តោន
*ក្រុមគ្រូពេទ្យ និងអ្នកជំងឺ នៅកន្លែងព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានអូឡាំពិក ចំនួន៥តោន៕